កម្សាន្ត២ ឆ្នាំមុន
សុភ័ក្រ្ត កុសុម៉ា ត្រូវឃ្មុំទិចមុខឡើងមើលលែងយល់
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះពិធីការិនីពូកែកូរក្នុងកម្មវិធី ពេញចិត្ត ឬ អត់ របស់ស្ថានីយ៍ទូរទស្សន៍ MyTV បានបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងបណ្តាញសង្គមរបស់គាត់។ កញ្ញាសុភ័ក្រ្ត កុសុម៉ា បានបង្ហោះរូបភាពមុខរបស់គាត់ដែលមានសភាពប៉ោងខ្លាំង ដែលទស្សនិកជនមើលគាត់មិនចង់ស្គាល់។ តាមរយៈកញ្ញាសុភ័ក្រ្ត កុសុម៉ា បានឱ្យដឹងថា មុខគាត់មានសភាពដូចនេះគឺដោយសារតែឃ្មុំទិចគាត់។ ចង់ដឹងថាមុខរបស់កញ្ញាសុភ័ក្រ្ត កុសុម៉ា មានសភាពយ៉ាងណា សូមអញ្ជើញទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ អត្ថបទ៖ ណារ៉ូត