ភ្នំពេញ៖ បន្ទាប់ពីបាននាំយកនូវមុខមាត់ជូនមាតុភូមិក្នុងកម្មវិធីប្រកួត Miss Global នៅប្រទេសហ្វីលីពីន ដោយ សុរិយាន់ បានជាប់ក្នុងចំណោមបវរកញ្ញា ១១ នាក់ចុងក្រោយមក បវរកញ្ញា ហង្ស សុរិយាន់ កំពុងតែមានទីផ្សារខ្លាំងមែនទែន មិនថាទីផ្សារក្នុងស្រុក ឬ ក្រៅប្រទេសឡើយ។ ជាក់ស្តែង សុរិយាន់ បានប្រាប់មកកាន់ MyTV Plus ថា ថ្មីៗនេះខ្លួនបានទទួលការងារសម្តែងក្នុងខ្សែភាពយន្តអន្តរជាតិមួយរបស់ប្រទេសចិន ដែលកញ្ញានឹងសម្តែងជាមួយតារាសម្តែងដ៏ល្បីរបស់ទីក្រុងហុងកុងលោក...
ភ្នំពេញ ៖ បវរកញ្ញា ហង្ស សុរិយាន់ បានកំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការងារសិល្បៈរបស់ខ្លួន បន្ទាប់ពីបាននាំយកនូវកិត្តិយសជូនជាតិ ដោយកញ្ញា សុរិយាន់ បានជាប់ក្នុងចំណោមបវរកញ្ញា១១នាក់ចុងក្រោយ ក្នុងកម្មវិធីប្រកួត Miss Global នៅប្រទេសហ្វីលីពីន ។ ថ្លែងប្រាប់ MyTV Plus នៅថ្ងៃនេះ កញ្ញា ហង្ស សុរិយាន់ បានអោយដឹងថា គ្រាន់តែត្រលប់មកពីហ្វីលីពីនភ្លាម...
ប្រទេសហ្វីលីពីន ៖ បវរកញ្ញា ហង្ស សុរិយាន់ បាននាំយកនូវមុខមាត់ជូនជាតិមាតុភូមិ តាមរដោយបាន ជាប់ចំណាត់ថ្នាក់លេខ១១ ក្នុងចំនោមបវរកញ្ញាមកពី ៥០ ប្រទេសទូទាំងពិភពលោកនៃកម្មវិធីលំដាប់ថ្នាក់ពិភពលោក Miss Global 2019៕ កញ្ញា ហង្ស សុរិយាន់ ពិតជាមានភាពស្រស់ស្អាត និងជឿជាក់ខ្លាំងមែនទែននៅលើឆាកអន្តរជាតិ មិនចាញ់បវរកញ្ញាមកពីប្រទេសផ្សេងៗនោះឡើយ។ កញ្ញាពិតជាបានរៀបចំខ្លួនយ៉ាងល្អក្នុងការតំណាងឱ្យប្រទេសកម្ពុជា ហើយកញ្ញាពិតជាបានបង្ហាញឱ្យពិភពលោកឃើញថា ស្រ្តីខ្មែរមានភាពស្រស់ស្អាត ឈ្លាសវៃ និងប៉ិនប្រសប់ផងដែរ។ នេះគឺជាមោទកភាពមួយ...
នៅថ្ងៃស្អែកវេលាម៉ោង៩ព្រឹក កញ្ញា ហង្ស សុរិយាន់ នឹងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីនដើម្បីតំណាងអោយប្រទេសកម្ពុជាក្នុងកម្មវិធី Miss Global។ ពេលនេះ MYTV Plus នឹងបង្ហាញជូនប្រិយមិត្តនូវឈុតតំណាងជាតិដែលសុរិយាន់ នឹងនាំយកទៅបង្ហាញនៅលើឆាកអន្តរជាតិ។ ឈុតតំណាងជាតិមួយនេះមានឈ្មោះថាឈុត «នាងនាគ» ដែលគេនិយមប្រើក្នុងពិធីមង្គលការខ្មែរ។ មូលហេតុដែលអ្នកដឹកនាំកម្មវិធី និងកញ្ញាសុរិយាន់សម្រេចចិត្តជ្រើសរើសយកឈុតមួយនេះ គឺដោយសារតែឈុតនេះមានទំនាក់ទំនងជាមួយនឹងប្រវត្តិសាស្ត្រ ព្រមទាំងទំនៀមទម្លាប់របស់ខ្មែរយើងតាំងពីបុរាណកាលមក។ នាងនាគ គឺជាបុត្រីស្ដេចភុជង្គនាគដែលបានរៀបអភិសេកជាមួយព្រះថោងនៅលើកោះគោកធ្លក ហើយបន្ទាប់ពីរៀបអភិសេករួចព្រះថោងក៏បានតោងស្បៃនាងនាគត្រលប់ទៅក្នុងសមុទ្រ ដែលវាបានក្លាយជាទំនៀមទម្លាប់ដ៏មានសារៈសំខាន់ក្នុងពិធីមង្គលការរបស់ខ្មែរដែលយើងតែងតែហៅថាព្រះថោងតោងស្បៃនាងនាគ។ លើសពីនេះទៅទៀតថ្ងៃមង្គលការ គឺជាថ្ងៃដ៏ធំបំផុតក្នុងជីវិតរបស់មនុស្សស្រីម្នាក់ៗ ដែលកញ្ញា...