កម្សាន្ត២ ឆ្នាំមុន
ហាងកាហ្វេមួយនៅខេត្តសៀមរាប ទាក់ទាញភ្ញៀវពីគ្រប់ទិសទីឲ្យមកពិសាកាហ្វេដោយសា…
រយៈពេលប៉ុន្មានខែនេះ អ្នកដំណើរមួយចំនួនបាននាំគ្នា មកពិសាកាហ្វេ នៅហាងកាហ្វេមួយកន្លែងនៅខេត្តសៀមរាប ដែលមានឈ្មោះថា “កាហ្វេវប្បធម៌” ។ អ្នកដំណើរមកពីគ្រប់ទិសទី ពេញចិត្តនឹងហាងកាហ្វេនៅខេត្តសៀមរាបមួយនេះណាស់ ដោយសារតែនៅពេលដែលពួកគាត់បានទៅផឹកកាហ្វេម្តងៗ អ្នករៀបចំ និង គ្រប់គ្រងហាង បានដាក់កម្មវិធីជាច្រើនក្នុងហាងកាហ្វេជារៀងរាល់ថ្ងៃ ដូចជា៖ អាហារសម្រន់បែបប្រពៃណី ភេសជ្ជៈបែបសម័យទំនើប រចនាបទលំនាំបុរាណ ការស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរ យើងសង្កេតឃើញថា មានយុវនារីជាច្រើន បានសាកស្លៀកសម្លៀកបំពាក់បែបបុរាណ ហើយដើម្បីថតទុកជាអនុស្សាវរីយ ក៏ដូចជាទុកបង្ហោះលើសង្គមហ្វេសបុក។ ភាគច្រើនបានសម្តែងពី អារម្មណ៍ថាប្លែកដែលបានស្លៀកសម្លៀកបំពាក់បុរាណនោះហើយពួកគាត់សុទ្ធតែបាន...