សង្គម២ ឆ្នាំមុន
Dj អាចារ្យធំ អ្នកអភិរក្សវប្បធម៌ កំពុងតែរងការរិះគន់យ៉ាងចាស់ដៃ ចំពោះរូបថតចាស់ៗរបស់គាត់
ភ្នំពេញ៖ បើនិយាយពីអ្នកដែលស្រលាញ់វប្បធម៌ និងតែងតែចេញមុខរិះគន់អ្នកសិល្ប:ដទៃ នៅពេលដែលចេញបទបែកស្លុយ ឬ ស្លៀកពាក់មិនសមរម្យនោះ គេតែងតែនឹកឃើញទៅដល់ Dj អាចារ្យធំ មុនគេ។ ជានិច្ចកាល Dj អាចារ្យធំ តែងតែអះអាងថា ខ្លួនជាអ្នកស្រលាញ់ និងអភិរក្សវប្បធម៌ខ្មែរម្នាក់ ដែលមានប្រិយមិត្តជាច្រើន បានគាំទ្រចំពោះទង្វើរបស់គាត់។ យ៉ាងណាមិញ មានប្រិយមិត្តមួយចំនួន ក៏បានសម្តែងពីការមិនពេញចិត្តចំពោះការប្រើប្រាស់ពាក្យសម្តីរបស់គាត់ដែលនៅពេលដែលគាត់រិះគន់គេម្តងៗ ដោយប្រិយមិត្តខ្លះបានលើកឡើងថា ទោះបីជាគាត់បានប្រើពាក្យថា គាត់ជាអ្នកវប្បធម៌ មិនមែនអ្នកសុជីវធម៌ក៏ដោយ ក៏នៅក្នុងវប្បធម៌ខ្មែរ...