ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់ដំណើរកម្សាន្តរបស់ខ្លួនជាមួយស្វាមីនៅឯទីក្រុងប៉ារីស ប្រទេសបារាំងមក នៅពេលនេះអ្នកនាងឱក សុគន្ធកញ្ញា បានបន្តដំណើរក្រេបទឹកឃ្មុំរបស់ខ្លួនដល់ប្រទេសហូឡង់ហើយ។ អ្នកនាងឱក សុគន្ធកញ្ញា ក៏បានសរសេររៀបរាប់ថា នេះគឺជាលើកដំបូងរបស់គាត់ហើយដែលគាត់ទទួលបានការឈប់សម្រាកដែលយូរបែបនេះ ពីព្រោះគាត់ទទួលបានថ្ងៃឈប់សម្រាករហូតទៅដល់ ៣ សប្តាហ៍សម្រាប់សម្រាកខួរក្បាល អារម្មណ៍ និងលំហែកាយជាលក្ខណៈផ្ទាល់ខ្លួន បន្ទាប់ពីគាត់ខិតខំធ្វើការជាច្រើនឆ្នាំ។ គាត់ក៏បានបន្តទៀតថា មិនងាយបានឈប់សម្រាកអីចឹង គាត់ត្រូវតែដើរលេងឱ្យបានឆ្ងាយបន្តិចហើយ។ បើមើលទៅកាន់រូបភាពក្រេបទឹកឃ្មុំស្អាតៗរបស់គាត់ ប្រិយមិត្តប្រាកដជាឆ្ងល់ហើយថា អ្នកនាងឱក សុគន្ធកញ្ញា ប្រើកាមេរ៉ាអ្វីសម្រាប់ថត។...
ប៉ារីស៖ ខណៈពេលនេះអ្នកនាងឱក សុគន្ធកញ្ញា កំពុងតែក្រេបទឹកឃ្មុំនៅឯទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីបានរៀបចំពិធីអាពាហ៍ពិពាហ៍រួច។ ជីវិតរៀបការថ្មីថ្មោងរបស់អ្នកនាងឱក សុគន្ធកញ្ញា មើលទៅហាក់បីដូចជាផ្អែមល្ហែមមែនទែន។ ជាក់ស្តែងអ្នកនាងឱក សុគន្ធកញ្ញា ជាមួយនឹងស្វាមី បានទៅថតរូបនៅកន្លែងល្បីៗជាច្រើននៅទីក្រុងប៉ារីស មិនតែប៉ុណ្ណោះ អ្នកនាងបានបង្ហោះរូបភាពដែលអ្នកនាង ទទួលទានអាហារពេលព្រឹកនៅចំកណ្តាលទីក្រុងប៉ារីស ទាំងខ្លួនទើបតែងើបពីដំណេក ដែលមើលទៅប្រៀបបានដូចជាម្ចាស់ក្សត្រីអ៊ីចឹង។ ចង់ដឹងថា ដំណើរក្រេបទឹកឃ្មុំរបស់ អ្នកនាងឱក សុគន្ធកញ្ញា មានភាពផ្អែមល្ហែមយ៉ាងណា កុំភ្លេចតាមដានទាំងអស់គ្នា៕...
ប៉ារីស៖ បន្ទាប់ពីបានរៀបចំពិធីអាពាហ៍ពិពាហ៍យ៉ាងគគ្រឹកគគ្រេងរួចមក នៅពេលនេះអ្នកនាងឱក សុគន្ធកញ្ញា កំពុងតែដឹកដៃស្វាមីរបស់ខ្លួនទៅក្រេបទឹកឃ្មុំនៅឯប៉ែកអឺរ៉ុប ដោយចាប់ផ្តើមពីទីក្រុងប៉ារីស ប្រទេសបារាំង។ គ្រាន់តែទៅដល់ទីក្រុងប៉ារីសភ្លាម អ្នកនាងឱក សុគន្ធកញ្ញា ជាមួយនឹងស្វាមី បានទៅថតរូបនៅកន្លែងល្បីៗជាច្រើនដូចជា ប៉មអេហ្វែល និង Arc de Triomphe ជាដើម។ តាមរយៈរូបថតរបស់អ្នកនាងឱក សុគន្ធកញ្ញា យើងអាចនិយាយបានថា អ្នកនាង កំពុងតែមានពេលវេលាដ៏ផ្អែមល្ហែមជាមួយនឹងស្វាមីរបស់ខ្លួន។ ចង់ដឹងថា បន្ទាប់ពីទីក្រុងប៉ារីស អ្នកនាងឱក...
តារាចម្រៀង ឱក សុគន្ធកញ្ញា បានរៀបមង្គលការកាលពីម្សិលមិញនេះនៅសណ្ឋាគារ សុខាភ្នំពេញដោយមានការចូលរួមផ្តល់កិត្តិយសពីសំណាក់ភ្ញៀវជាតិ មន្រ្តីជាន់ខ្ពស់ និងសិល្បករសិល្បការិនីជាច្រើនរូប។ មានសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយពីមង្គលការ ព្រមទាំងធ្វើការ Live ផ្ទាល់ពីកម្មវិធីដ៏អធិកអធមនេះផង។ ដោយឡែកម្សិលមិញនេះមានរឿងរ៉ាវដូចជា៖ ១. សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយសក្នុងពិធីកាត់សក់ និងពិធីពេលព្រឹករបស់តារាចម្រៀងសម័យដ៏ល្បី ឱក សុគន្ធកញ្ញា។ ២. ឱក...
ស្ថិតក្នុងវ័យ៣២ ឆ្នាំ កញ្ញាឱក សុគន្ធកញ្ញាបានសម្រេចចិត្តរៀបមង្គលការនៅថ្ងៃនេះ ដោយការចូលរួមផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ឈានចូលវិស័យសិល្បៈតាំងពីអាយុ១០ឆ្នាំ កុមារីសុគន្ធ កញ្ញាបានប្រលូកវិស័យសិល្បៈដោយមានការផ្ចុងផ្តើមពីលោក អៀ វឌ្ឍនា ដែលជាអ្នកនិពន្ធបទចម្រៀង និងផលិតកម្មវិធីវិទ្យុក្នុងសម័យនោះ។ កញ្ញាបានសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដោយរៀនមុខវិជ្ជារបាំបុរាណខ្មែរ ហើយក្រោយមកបានចូលប្រលងចម្រៀងក្នុងកម្មវិធីទូរទស្សន៍ ទទក និង ប៉ុស្តិ៍លេខ៥ជាដើម។ ប៉ុន្តែមិនបានទទួលលទ្ធផលល្អនោះទេ។...
ភ្នំពេញ៖ ក្នុងពិធីហែជំនូនព្រឹកមិញនេះ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីសំណាក់តារានៅស្រុកខ្មែរល្បីៗជាច្រើនជាពិសេសវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ទស្សនិកជនបានឃើញហើយថា ពិតជាមានតារាល្បីជាច្រើននាក់ប្រចាំប្រទេសកម្ពុជាបានមកចូលរួមពិធីហែជំនូនក្នុងថ្ងៃពិសេសរបស់តារាចម្រៀងដ៏ល្បីរបស់កម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា ជាមួយលោក អ៊ឹង សុខលី ពិតជាមិនធម្មតាមែន។ អ្នកគាំទ្រអ្នកនាង ឱក សុគន្ធកញ្ញា ជាច្រើននាក់នៅពេលបានឃើញនៅឈុតសម្លៀកបំពាក់របស់ កូនកំលោះ កូនក្រមុំពិតជាស្រស់ស្អាត...
ភ្នំពេញ៖ រឿងដែលទស្សនិកជនខំទន្ទឹងរង់ចាំ នឹងចង់ដឹងថាតើកញ្ញា ឱក សុគន្ធកញ្ញា គាត់នឹងចូលរោងការពេលណា ហើយពេលនេះច្បាស់ជាផ្លូវការហើយ ។ តារាចម្រៀងដ៏ល្បីរបស់ប្រទេសកម្ពុជាដែលមានទឹកដមសម្លេងដក់ជាប់បេះដូងទស្សនិកជន កញ្ញា ឱក សុគន្ធកញ្ញា បានទម្លាយរូបភាពធៀបការហើយ ដោយក្តីស្នេហ៍មួយបានសាងអស់រយ:ពេលជាយូរឆ្នាំមកហើយ តែពេលនេះច្បាស់ការមែនទែនហើយ។ ថ្មីៗនេះ ទាំងតារាចម្រៀងរូបស្រស់សោភាម្នាក់ ទាំងគូរអនាគតស្វាមីគាត់ ដែលត្រូវបានទស្សនិកជនជាច្រើននាក់សាកសួរកញ្ញាជាច្រើនដងមកហើយពីថ្ងៃពិសេសរបស់អ្នកទាំងពីរ តែមិនមានចម្លើយនោះទេ ។ ស្រាប់តែពេលនេះ កញ្ញា ឱក សុគន្ធកញ្ញា...