កម្សាន្ត២ ឆ្នាំមុន
អ្នកនាង នី មុន្នីនាថ អំពាវនាវឱ្យពុកម៉ែបងប្អូន ជួយផ្តល់ឈាមសង្គ្រោះជីវិតមនុស្សផង
ភ្នំពេញ៖ កំពូលតារាសម្តែងទឹកភ្នែក ថ្ពាល់ខួចសងខាង អ្នកនាង នី មុន្នីនាថ ចូលរួមផ្តល់ឈាមដើម្បីសង្គ្រោះជីវិតមនុស្ស ដែលសព្វថ្ងៃនេះនៅតាមមន្ទីពេទ្យកំពុងមានការខ្វះឈាមជាច្រើន។ តាមការសរសេរសាររបស់អ្នកនាង នី មុន្នីនាថ នៅលើប្រព័ន្ធសង្គម Instagram បានសរសេរថា “ថ្ងៃនេះមិនមែនជាថ្ងៃខួបកំណើត ឬ ជាថ្ងៃពិសេសនោះទេ ប៉ុន្តែការផ្តល់ឈាមរបស់ខ្ញុំក្នុងថ្ងៃនេះគឺចង់ជួយទៅដល់បងប្អូនដែលមានការខ្វះខាតឈាមហើយចង់ចែករំលែកនៃក្តីស្រឡាញ់ទៅដល់ពួកគាត់ ហើយនាងខ្ញុំធ្វើការផ្តល់ឈាមទៅតាមអ្វីដែរអាចធ្វើបាន។ ខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលរួមការផ្តល់ឈាមជូនទៅដល់ពួកគាត់ទាំងអស់គ្នា តោះពួកយើងអាចធ្វើបាន”។ តារាជាច្រើនដួងក៏បានចូលរួមបរិច្ចាគឈាមដូចអ្នកនាង នី មុន្នីនាថដែរ។ ទាំងនេះគឺជាទង្វើដ៏ល្អមួយសម្រាប់ពលរដ្ឋខ្មែរ...