កម្សាន្ត២ ឆ្នាំមុន
នៅក្មេងសោះតែ សាលិក មានមន្តស្នេហ៍ដល់ម្លឹង
ប្រទេសចិន៖ ក្រោយពីវីដេអូរបស់កុមារាមុខស្រស់ ធុច សាលិក បានចែកចាយពីការលក់វត្ថុអនុស្សាវរីយ៍ដល់ជនបរទេសនៅមុខប្រាសាទអង្គរវត្តដែលថតដោយស្រ្តីជនជាតិម៉ាឡេស៊ីរួចមក បានធ្វើឱ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍ទៅលើសម្ថភាពអាចនិយាយបាន១២ភាសា ជាមួយនឹងវោហាសព្ទលេបខាយបញ្ចុះបញ្ចូលដើម្បីឱ្យភ្ញៀវជួយទិញទំនិញរបស់ខ្លួន។ មួយប៉ប្រិចភ្នែកប៉ុណ្ណោះ ប្អូនប្រុសបានក្លាយជាទីចាប់អារម្មណ៍របស់មហាជនឱ្យតាមដានរឿងរ៉ាវផ្ទាល់ ដោយសារតែមួយរយៈក្រោយនេះប្អូន និង ប្អូនប្រុសបានទទួលជំនួយពីលោក Khit Chhern ក្នុងការសិក្សានៅប្រទេសចិនរហូតមកដល់ពេលនេះប្អូនទាំងពីរបានចូលរៀននៅសាលាល្បីមួយនៅ Zhuji ប្រទេសចិន។ ជាមួយនឹងរូបភាពប៉ុន្មានសន្លឹកអមដោយទឹកមុខដែលពោរពេញទៅដោយស្នាមញញឹមដ៏ស្រស់របស់ប្អូន និង ការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់មិត្តរួមថ្នាក់ក្មេងស្រីស្អាតៗជាច្រើនអាចបញ្ជាក់បានពីភាពជោគជ័យនៃការសិក្សានៅទីនោះដែលជាប្រទេសដែលប្អូនមានបំណងប្រាថ្នាចង់ទៅសិក្សាជាយូរមកហើយ៕ អត្ថបទ៖ គង់ ចាន់ស្រីនុច