ភ្នំពេញ៖ ការស៊ើបអង្កេតនៅតែបន្ត ក្រោយពីករណីសម្លាប់ចេះតែកើនឡើង។ មានករណីមួយទៀតកើតឡើងដោយសារតែភ្លើងស្នេហ៍ បង្កើតជាការប្រច័ណ្ឌ ទើបធ្វើឱ្យឈានទៅដល់ការសម្លាប់នារីម្នាក់។ រឿង«ឧក្រិដ្ឋជន» ជារឿងដែលពោរពេញទៅដោយការលាក់លៀម ការបិទបាំង ក្នុងពិភពងងឹត ដែលធ្វើឱ្យក្រុមស៊ើបអង្កេត CIT ពិបាកក្នុងការស្វែងរកឃាតក។ ករណីសម្លាប់នារីម្នាក់ក្រុមស៊ើបអង្កេត CIT កំពុងធ្វើការសាកសួរជាមួយមនុស្សជាច្រើន ទាំងក្រុមគ្រួសារ មិត្តរួមថ្នាក់ តែអ្វីជាលទ្ធផលនៅតែមិនដឹងថា តើឃាតករជាអ្នកណា? ។ រឿង «ឧក្រិដ្ឋជន» ចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៧យប់...
ករណីសម្លាប់កាន់តែកើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ នៅក្នុងភាពយន្តភាគ «ឧក្រិដ្ឋជន» ជាហេតុធ្វើឱ្យទស្សនិកជនជាច្រើនមានការតក់ស្លុត ហើយចង់ តាមដានទស្សនាភាពយន្តបែបស៊ើបអង្កេតនេះយ៉ាងជក់ចិត្ត។ ស្រាប់តែករណីសម្លាប់នារីម្នាក់បានកើតឡើងទៀតហើយនៅសប្តាហ៍នេះដែលមានឈ្មោះថា «អាវី» ។ ករណីនេះបានកើតឡើងនៅចន្លោះពីម៉ោង ១ រំលងអាធ្រាត្រ នៅពេលដែលអាវី បានសុំម្តាយរបស់ខ្លួនទៅដើរលេងជាមួយគូស្នេហ៍ តែម្តាយបានហាមហើយ អាវីនៅតែមិនស្តាប់។ ក្រោយមកកញ្ញា អាវី បានឡើងរថយន្ត តាក់ស៊ី ធ្វើដំណើរទៅជួបគូស្នេហ៍ដើម្បីពិសាអាហារពេលរាត្រី។ នៅពេលកញ្ញាបានដល់ហើយក៏សួរសង្សារថា៖ «គ្រាន់តែញុំាអីសោះ ចាំបាច់រៀបចំបន្ទប់ធ្វើអី?» កញ្ញា...
ករណីឃាតកម្មមួយបានកើតឡើងនៅក្នុងក្រុមគ្រួសាររបស់ លោក តុលា នៅពេលនេះប៉ូលិសកំពុងដាក់ការសើបអង្កេតយ៉ាងមមាញឹក។ រឿងមួយនេះបានកើតលើជនរងគ្រោះកញ្ញាស្រីរ័ត្នដែលទើបផ្លាស់មកនៅផ្ទះលោកតុលាជា បងថ្លៃក្នុងរឿងបែបស៊ើបអង្កេតមួយរបស់ទូរទស្សន៍ CTN/MYTV។ ភាពយន្តភាគទូរទស្សន៍ នេះមានចំណងជើងថា៖ «ឧក្រិដ្ឋជន» ដែលនឹងចាប់ផ្តើមចាក់ផ្សាយភាគទីមួយរបស់ខ្លួននៅថ្ងៃ សៅរ៍សប្តាហ៍នេះ។ តាមរយៈភាគទីមួយនៃរឿង «ឧក្រិដ្ឋជន» ទស្សនិកជននឹងបានទស្សនាករណីឃាតកម្មនៅក្នុង គ្រួសារលោកតុលា ដែលឈុតឆាកក្នុងសាច់រឿងនេះសុទ្ធសឹងតែបង្កប់នូវការសង្ស័យ ដល់ជន នីមួយៗនៅក្នុងសាច់រឿងនេះផ្ទាល់។ ចង់ដឹងថានរណាជាអ្នកសម្លាប់ស្រីរ័ត្ន ក្នុងរឿង «ឧក្រិដ្ឋជន»កុំភ្លេចរង់ចាំទស្សនា រឿង«ឧក្រិដ្ឋជន»...