កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ Lisa ដែលជាសមាជិកជនជាតិថៃរបស់ក្រុមចម្រៀងនារី Blackpink បានបំបែកឯតទគ្គកម្មសម្រាប់តារាចម្រៀងស្រីនៅក្នុង K-pop ដែលមានចំនួនអ្នកអ្នកតាមដានច្រើនជាងគេបំផុតនៅក្នុងបណ្តាញសង្គម Instagram ។ Lisa ទទួលបានចំនួនអ្នកតាមដានគណនីរបស់ខ្លួនរហូតដល់ទៅ ២០ លាននាក់ ខណៈដែលគាត់មិនតាមដានគណនីណាទាំងអស់។ គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានចំនួនអ្នកតាមដានរហូតដល់ទៅ ២០ លាននាក់ Lisa ក៏បានក្លាយជាតារាថៃដែលមានចំនួនអ្នកអ្នកតាមដានច្រើនជាងគេបំផុតនៅក្នុងបណ្តាញសង្គម Instagram ផងដែរ៕ អត្ថបទ៖ ណារ៉ូត
ថៃ៖ កញ្ញា Taew Natapohn គឺជាតារាសម្តែងដ៏ល្បីប្រចាំប្រទេសថៃ ដែលប្រិយមិត្តភាគច្រើនស្គាល់គាត់តាមរយៈរឿង “ព្រះម៉ែនាគី” ។ កាលពីពេលថ្មីៗនេះ ក្នុងកម្មវិធីប្រគំតន្រ្តីមួយ Taew បានសម្តែងបទ “BOOMBAYAH” “DDU-DU-DDU-DU” និងបទ “Kill This Love” របស់ Blackpink ដែលធ្វើឱ្យអ្នកគាំទ្រថៃសរសើរអំពីការសម្តែងរបស់គាត់ថា មានភាពរស់រវើក និងមានភាពទាក់ទាញគួរឱ្យចង់ទស្សនា។ គួរបញ្ជាក់ផងដែរថា កញ្ញា Taew...
កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ តារាបង្ហាញម៉ូតម្នាក់ត្រូវបានល្បីឈ្មោះដោយសារតែនាងមានមុខមាត់ស្រដៀងទៅនឹងសមាជិករបស់ BLACKPINK កញ្ញា Jennie ។ តារាបង្ហាញម៉ូតម្នាក់នោះមានឈ្មោះថា Kang Lee Seul ដែលគាត់មានទម្ងន់ ៤៧ គីឡូក្រាម និងកម្ពស់ ១៦១ សង់ទីម៉ែត្រ។ ទស្សនិកជនជាច្រើន បានភ្ញាក់ផ្អើលនឹងសម្រស់របស់នាង ដោយសារតែនាងមានមុខមាត់ស្រដៀងទៅនឹង Jennie ពេក ហើយមានប្រិយមិត្តខ្លះបានលើកឡើងថា នាងប្រហែលជាបងប្អូនរបស់ Jennie ផងដែរ។...
សហរដ្ឋអាមេរិក៖ បន្ទាប់ពីបានសម្តែងក្នុងកម្មវិធី Coachella បានជោគជ័យរួចមក BLACKPINK កំពុងតែមមាញឹកខ្លាំងសម្រាប់ការផ្សព្វផ្សាយរបស់ខ្លួននៅសហរដ្ឋអាមេរិក។ BLACKPINK ក៏បានផ្តល់បទសម្ភាសន៍នៅក្នុងស្ថានីយវិទ្យុមួយ អំពីការងារសិល្បៈរបស់ពួកគេផងដែរ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ Lisa និង Jisoo ដែលជាសមាជិករបស់ BLACKPINK បានរៀបរាប់ពីរឿងរ៉ាវដែលខ្មោចធ្លាប់លងពួកគេ។ Lisa បាននិយាយថា កាលពីពេលមួយដែលនាងចូលគេងនៅក្នុងបន្ទប់របស់នាង នាងបានឮសម្លេងដូចជាមានមនុស្សគោះទូខោអាវរួមគ្នារបស់ BLACKPINK ហើយនៅពេលនោះ នាងមិនអាចរើខ្លួនបានទេ បន្ទាប់មកនាងបានក៏ឮសម្លេងសើចនៅក្នុងត្រចៀករបស់នាងផងដែរ។ ចុងក្រោយ...
កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ សារព័ត៌មានកូរ៉េបានចុះផ្សាយជាផ្លូវការអំពីក្រុមចម្រៀងនារី Blackpink របស់ផលិតកម្ម YG និង ITZY របស់ផលិតកម្ម JYP ស្តីអំពីការបំបែកឯកទគ្គកម្មរបស់ពួកគេនៅក្នុងវ៉ិបសាយ YouTube ។ ក្រុមចម្រៀងនារី Blackpink បានបំបែកឯកទគ្គកម្មរបស់ Ariana Grande បទ “Thank u, next” ជាមួយនឹងបទថ្មី “KILL THIS...
កូរ៉េខាងត្បូង៖ បទចម្រៀងថ្មីរបស់ Blackpink ដែលមានចំណងជើងថា “KILL THIS LOVE” កំពុងតែធ្វើឱ្យកក្រើកដល់អ្នកគាំទ្ររបស់ខ្លួនទូទាំងពិភពលោក។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ គ្រាន់តែបទថ្មីរបស់ Blackpink ចេញភ្លាម បានធ្វើឱ្យចំនួនអ្នកទស្សនាលើ YouTube របស់បទថ្មីនេះគាំងដោយសារ YouTube រាប់មិនទាន់ចំនួនអ្នកចូលទស្សនា។ តាមពិតមូលហេតុដែលធ្វើឱ្យបទថ្មីរបស់ Blackpink គាំងចំនួនអ្នកទស្សនាលើ YouTube នោះគឺដោយសារតែ Blinks ដែលជាអ្នកគាំទ្ររបស់ Blackpink...
កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារីកំពូលរបស់កូរ៉េខាងត្បូង បានវិលត្រលប់មកអង្រួនបេះដូងយុវវ័យសារជាថ្មីម្តងទៀតហើយ ជាមួយនឹងបទ “KILL THIS LOVE” ដែលទើបតែចេញកាលពីពេលថ្មីៗនេះ។ បទនេះ ត្រូវបានខាងផលិតកម្ម YG និយាយថា ជាបទដែលមានឥទ្ធិពលជាងបទ «DDU-DU DDU-DU» ហើយក្បាច់រាំសម្រាប់បទថ្មីរបស់ BLACKPINK នេះគឺត្រូវបានបង្វឹកដោយកំពូលអ្នកបង្រៀនក្បាច់រាំ ៤រូបដ៏ល្បីៗ ក្នុងពិភពលោក។ ចំពោះវីដេអូបទចម្រៀងថ្មីនេះ Blackpink និងក្រុមការងារចំណាយពេលសម្រុកថត ៤យប់...
កូរ៉េខាងត្បូង៖ ក្រៅពីច្រៀងពិរោះ មានសមត្ថភាព និងមានសម្រស់ស្រស់ស្អាត ក្រុមចម្រៀងនារី Blackpink ក៏មានអត្តចរិកប្លែកៗដែលយើងនឹកស្មានមិនដល់ផងដែរ ។ ថ្ងៃនេះ MyTV Plus នឹងជម្រាបជូនប្រិយមិត្តអំពីអត្តចរិកប្លែកៗរបស់សមាជិកក្នុងក្រុម Blackpink ក្នុងនោះ តាមរយៈកិច្ចសម្ភាសន៍មួយកាលពីពេលថ្មីៗ បានឱ្យដឹងថា ជើងចាយលុយដូចព្យុះទៅលើការទិញសំលៀកបំពាក់ប្រចាំក្រុម Blackpink គឺ Jennie ហើយនិង Lisa ដែលគ្រប់ពេលដែលពួកគេទៅទិញសំលៀកបំពាក់ជាមួយគ្នា ពួកគេទាំងពីរ មិនអាចជួយឃាត់គ្នាបាននោះទេ។...