កម្សាន្ត២ ឆ្នាំមុន
កញ្ញាឯកភពផែនដីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
ភ្នំពេញ៖ កញ្ញាឯកភពផែនដីអន្តរជាតិកញ្ញា Monique Best សញ្ជាតិអាហ្រ្វិកខាងត្បូងដែលបានគ្រងមកុដក្លាយជាកញ្ញាឯកភពផែនដីកាលពីពេលថ្មីៗនេះ បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរតាមរយៈការថតរូបសម្លៀកបំពាក់ឈុតប្រពៃណីដ៏ស្រស់ស្អាតរបស់ខ្មែរ។ កញ្ញា Monique Best ដែលជាកញ្ញាឯកភពផែនដីអន្តរជាតិត្រូវបានគេសរសើរមិនដាច់ពីមាត់អំពីសម្រស់របស់គាត់ដែលមានភាពស្រស់ស្អាត និងប្លែកខ្លាំងនៅពេលដែលគាត់បានស្លៀកឈុតប្រពៃណីរបស់ប្រទេសកម្ពុជា។ គួរបញ្ជាក់ផងដែលថា ប្រទេសកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កម្មវិធីប្រកួតកញ្ញាឯកភពផែនដីនាឆ្នាំ២០១៩នេះ។ កម្មវិធីនេះបានផ្សព្វផ្សាយពីវប្បធម៌ និងប្រពៃណី ទំនៀមទម្លាប់ដ៏ផូរផង់របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិផងដែរ៕ អត្ថបទ៖ ណារ៉ូត