កម្សាន្ត២ ឆ្នាំមុន
2NE1 អាចនឹងជួបជុំគ្នាសារជាថ្មីម្តងទៀតក្នុងពេលឆាប់ៗ
កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ Billboard ដែលជាតារាងចំណាត់ថ្នាក់បទចម្រៀងដ៏ធំជាងគេរបស់សហរដ្ឋអាមេរិក បានសរសេរអត្ថបទមួយដែលទាក់ទងនឹងក្រុមចម្រៀងនារី 2NE1 ដែលជាធ្លាប់ជាក្រុមចម្រៀងនារីកំពូលរបស់កូរ៉េខាងត្បូង ទោះបីជាក្រុមចម្រៀងមួយនេះបានបែកក្រុមក៏ដោយ។ អ្វីដែលគួរឱ្យគត់សម្គាល់នោះគឺ អ្នកដែលបានសរសេរអត្ថបទនោះ បានឱ្យតម្រុយមួយដែលគាត់បាននិយាយថា គាត់កំពុងតែធ្វើការងារដែលទាក់ទងនឹង 2NE1។ រឿងនេះបានធ្វើឱ្យក្រុមអ្នកគាំទ្រក្រុមចម្រៀងនារី 2NE1 មានការសង្ស័យដោយសារតែមិនយូរប៉ុន្មានទៀតទេនឹងដល់ខួបគម្រប់ ១០ ឆ្នាំនៃការចេញសម្តែងដំបូងរបស់ក្រុម 2NE1 ហើយ។ មិនតែប៉ុណ្ណោះ នេះមិនមែនជាលើកទីមួយនោះទេដែលសមាជិកផ្សេងៗរបស់ 2NE1 ផ្តល់ជាតម្រុយដែលបង្ហាញថាក្រុមចម្រៀងនារី 2NE1 អាចនឹងធ្វើការសម្តែងរួមគ្នាម្តងទៀតនោះទេ៕...