កម្សាន្ត២ ឆ្នាំមុន
តួអង្គស្តេចល្បែង Chow Yun-fat នឹងបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់ចំនួន 714 លានដុល្លារ ដោយសារតែ…
តារាសម្តែងដែលឈ្នះពានរង្វាន់ Chow Yun-Fat បានផ្តល់បទសម្ភាសជាមួយកាសែត Korean Dailyកាលពីពេលថ្មីៗនេះថា គាត់នឹងបរិច្ចាគទ្រព្យសម្បត្តិ របស់គាត់ទាំងមូលដល់ការងារសប្បុរសធម៌ដែលមានទំហំទឹកប្រាក់រហូតដល់ 723 លានដុល្លារ បានទទួលការកោតសរសើរពីអ្នកប្រើប្រាស់បណ្តាញហ្វេសបុកគ្រប់ទិសទី។ លោក Chow Yun-Fat តារាសម្តែញញឹមមិនចេះរីងស្ងួតរបស់ហុងកុងម្នាក់នេះបានបន្ថែមថា៖«ភរិយារបស់ខ្ញុំគាំទ្រការសម្រេចចិត្តរបស់ខ្ញុំណាស់។ ខ្ញុំមិនអាចយកលុយទៅជាមួយខ្ញុំបានទេនៅពេលដែលខ្ញុំស្លាប់ដោយហេតុនេះហើយបានជាត្រូវបរិច្ចាគវាទៅឲ្យជនក្រីក្រដែលកំពុងត្រូវការវា?» លោកបានបន្តថា៖ «លុយមិនមែនជាកម្មសិទ្ធរបស់ខ្ញុំរហូតនោះទេ ខ្ញុំគ្រាន់តែរក្សាវាជាបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយប្រាក់ទាំងនេះមិនមែនជាអ្វីដែលធ្វើឲ្យយើងមានសុភមង្គលរហូតបាននោះដែរ។» កេរ្តិ៍ឈ្មោះរបស់ Chow Yun-Fat បានក្លាយជាតារាល្បីកំពូលមួយរូបក្នុងខ្សែភាពយន្តហុងកុងនាឆ្នាំទសវត្សរ៍ 80 និង...