កម្សាន្ត២ ឆ្នាំមុន
ត្រៀមៗ! CL នឹងត្រលប់មកសារជាថ្មីជាមួយ Paris Hilton
កូរ៉េខាងត្បូង៖ បន្ទាប់ពីបាត់មុខខានចេញបទចម្រៀងថ្មីជាយូរ CL នឹងត្រលប់មកជាមួយកម្មវិធីជជែកកម្សាន្តថ្មីមួយដែលគ្រោងនឹងផ្សាយក្នុងពេលឆាប់ៗ។ យោងតាមប្រភពពី JTBC ដែលជាក្រុមហ៊ុនផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា កម្មវិធីជជែកកម្សាន្តថ្មីមួយដែលមានវត្តមានរបស់ CL និង Paris Hilton ដែលជាភ្ញៀវកិត្តយស គឺកំពុងតែស្ថិតនៅក្រោមការពិភាក្សាគ្នា។ ចំណងជើងបណ្តោះអាសន្ន របស់កម្មវិធីជជែកកម្សាន្តរបស់ CL មានឈ្មោះថា “CL Nine” ដែលត្រូវបានគេរំពឹងថា អាចនឹងធ្វើការចាក់ផ្សាយនៅក្នុងអំឡុងខែកក្កដាខាងមុខនេះហើយ៕ អត្ថបទ៖ ណារ៉ូត