ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ចេញនូវថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ឱ្យដឹងថា ករណីជាសះស្បើយគឺមានចំនួន ៥នាក់ បន្ថែមទៀត បើប្រៀបធៀបជាមួយករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ គឺពុំទាន់មានករណីឆ្លងថ្មីបន្ថែមទៀតនោះឡើយសម្រាប់ព្រឹកនេះ។ សរុបករណីជាសះស្បើយបានកើនឡើងបន្ថែមទៀតរហូតចំនួន ១០៣នាក់ ចំពោះអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យមានចំនួន ១៩នាក់ ក្នុងនោះមាន មាន(ស្ត្រី ៩នាក់ និង បុរស ១០នាក់)។ សរុបករណីឆ្លងវីរុសកូវីដ-១៩ មានចំនួន ១២២ (ស្ត្រី៣៨នក់ និង...
សមាគមធនាគារនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ ដើម្បីសម្តែងការគាំទ្រយ៉ាងពេញលេញ និងអនុវត្តតាមសារាចរណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា ស្តីពីឥណទានរៀបចំឡើងវិញក្នុងអំឡុងពេលរងផលប៉ះពាល់ពីការរីករាលដាលនៃវីរុសកូវីដ១៩ (សារាចរណែនាំ) ដែលបានចេញកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ក្នុងគោលបំណងរក្សាស្ថិរភាពហិរញ្ញវត្ថុ និងជួយសម្រាលបន្ទុកដល់អ្នកខ្ចីប្រាក់ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលជាចម្បងដោយសារការរីករាលដាលនៃវីរុសនេះ។ ដោយឆ្លើយតបតាមសារាចរណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយឥណទានដោយឥរិយាបថទន់ភ្លន់ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកនៃសមាគមធនាគារនៅកម្ពុជា ផ្តល់ឥណទានរៀបចំឡើងវិញដល់អតិថិជនដែលរងផលប៉ះពាល់ជាក់ស្តែងនៅក្នុងវិស័យអាទិភាពចំនួន០៤ ដូចខាងក្រោម៖...
គ្នាយើងភាគច្រើនមិនសូវគិតអំពីសុខភាពមាត់ធ្មេញឲ្យបានដិតដល់នោះទេ មានគ្នាយើងខ្លះតែងតែបរិភោគអាហារ និងភេសជ្ជៈតាមចិត្តចង់ដោយមិនបានដឹងថាទម្លាប់នេះអាចប៉ះពាល់ដល់សុខភាពមាត់ធ្មេញនោះទេ។ ទម្លាប់និងសកម្មភាពទាំងនេះអាចនឹងធ្វើឱ្យធ្មេញរបស់យើងមានបញ្ហាបាន។ ១- ទំពារទឹកកក ទោះបីជាទឹកកកមានលក្ខណៈធម្មជាតិ និងគ្មានជាតិស្ករក៏ដោយ តែទឹកកកក៏អាចធ្វើឱ្យប៉ះពាល់ដល់ធ្មេញរបស់យើងធ្ងន់ធ្ងរជាងរបស់ផ្អែមផងដែរ។ គ្នាយើងខ្លះចូលចិត្តទំពារទឹកកកលេងដោយមិនដឹងពីការខូចខាតដែលធ្មេញទទួលបាននោះទេ។ គ្នាយើងដឹងទេថាដុំទឹកកកគឺរឹងល្មមដែលអាចបំបែកធ្មេញយើងបាន និងថែមទាំងរំខានដល់ជាលិកាទន់នៅក្នុងធ្មេញ និងធ្វើឱ្យឈឺធ្មេញទៀតផង។ ២- បៅទឹកដោះគោនៅពេលយប់ ឪពុកម្ដាយមួយចំនួនឧស្សាហ៍បំបៅទឹកដោះគោ ឬ ទឹកផ្លែឈើដល់បេប៊ីមុនពេលចូលគេង ដើម្បីកុំឲ្យបេប៊ីឃ្លាននៅពេលយប់អធ្រាត្រ។ ទោះយ៉ាងណាក៏ដោយការបំបៅកូននៅពេលយប់បែបនេះគឺជាការចាប់ផ្ដើមនៃការខូចធ្មេញស្របពេលដែលធ្មេញទារកគ្របដណ្ដប់ទៅដោយជាតិស្ករពេញមួយយប់។ ៣- ចោះក្រវិលអណ្ដាត គ្នាយើងខ្លះបានចោះក្រវិលនៅអណ្ដាត ដែលថាមើលទៅគួរឱ្យទាក់ទាញ ប៉ុន្តែនៅពេលដែលយើងចៃដន្យខាំត្រូវកងដែកនោះនឹងធ្វើឲ្យបែកធ្មេញបាន។ ការចោះក្រវិលមាត់ក៏មិនមានសុវត្ថិភាពប៉ុន្មានដែរ។...
ប៉េកាំង៖ ចំនួនស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី បានកើនលើស ៩០០នាក់ នៅចិនដីគោក នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីខេត្តហ៊ូប៉ី ដែលមានការឆ្លងរីករាលដាលខ្លាំងបំផុតនោះ មានចំនួនអ្នកស្លាប់ ៩១នាក់ កំឡុងពេលមួយថ្ងៃពេញចុងក្រោយ។ របាយការណ៍របស់គណៈកម្មការសុខាភិបាលខេត្ត ហ៊ូប៉ី បានបញ្ជាក់ពីចំនួនអ្នកផ្ទុកវីរុសចំនួន ២៦១៨ករណីថ្មី នៅខេត្តនេះ បន្ទាប់ពីជំងឺបានផ្ទុះឡើងកាលពីខែធ្នូកន្លងទៅ។ ករណីផ្ទុកវីរុសកូរ៉ូណា បានកើនដល់ ៣៩៨០០ ករណី នៅទូទាំងប្រទេសចិន ទោះបីជាអង្គការសុខភាពពិភពលោក...
អង់គ្លេស៖ ការប្រកួតក្របខណ្ឌកំពូលនៃបាល់ទាត់អង់គ្លេស Premier League បានឈានដល់សប្ដាហ៍ទី២៦ ក្នុងនោះ CBS នឹងធ្វើការផ្សាយបន្តផ្ទាល់ ការប្រកួតរវាង Manchester City ទល់នឹង West Ham នៅថ្ងៃអាទិត្យ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១១:៣០ នាទីយប់ (ម៉ោងនៅកម្ពុជា)។ Man City ដែលជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ កាន់តែដាច់សែនឆ្ងាយពីក្រុម...
កាហ្សាក់ស្ថាន៖ លោកស្រី Christina Koch ដែលជាអវកាសយានិករបស់ទីភ្នាក់ងារអវកាសណាសាអាមេរិក បានត្រឡប់ចុះមកដល់ផែនដីវិញដោយសុវត្ថិភាព កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីគាត់ បានចំណាយពេលរស់នៅ និងបំពេញបេសកកម្មនៅលើស្ថានីយអវកាសអន្តរជាតិ ក្នុងទីអវកាស អស់រយៈពេលជិត ១១ខែ។ លោកស្រី Koch បានចុះមកដល់ផែនដី នៅម៉ោង៩ និង១២នាទីព្រឹក នៅលើទឹកដីប្រទេសកាហ្សាក់ស្ថាន បន្ទាប់ពីរស់នៅក្នុងភាពរសាត់អណ្ដែតលើទីអវកាសបានរយៈពេល ៣២៨ថ្ងៃ ធ្វើឱ្យគាត់ ក្លាយជាស្ត្រីទីមួយ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាផ្លូវការលើគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម ២កន្លែង ដែលក្នុងនោះមួយកន្លែង ជាការវិនិយោគដោយក្រុមហ៊ុន រ៉ូយាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង។ ការអនុម័តយល់ព្រមនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមរបាយការណ៍បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម ២កន្លែង គឺមួយ...
ភ្នំពេញ៖ ការបួងសួងសុំសេចក្តីសុខ សេចក្តីចំរើនដល់កូនចៅ ក្នុងពិធីហែរអ្នកតា គឺជាទំនៀមទម្លាប់របស់ពលរដ្ឋខ្មែរជាប់សែស្រឡាយចិន។ ក្រុមសមាគមពលរដ្ឋខ្មែរ-ចិន បាននាំគ្នាធ្វើពិធីសែនព្រេង មាននំចំណី ផ្លែឈើ ធូបទៀន ផ្កាភ្ញីជាដើម សម្រាប់ទទួល និងដង្ហែរអ្នកតា ទៅតាមប្រពៃណីទំនៀមទម្លាប់។ យោងតាមការរៀបរាប់ បានឱ្យដឹងថា រយៈពេលនៃថ្ងៃហែរអ្នកតាចិន គឺមាន៣ថ្ងៃ ដោយចាប់ពីថ្ងៃ ៧ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងនោះ ពិធីទាំងមូល ត្រូវបានគេរៀបចំការតាក់តែងរូបសំណាក...
អង់គ្លេស៖ Paul Pogba អាចចាកចេញពី ManUtd បានហើយ ដោយក្លិបដាក់តម្លៃលក់ត្រឹមតែ ១៥០ លានផោនប៉ុណ្ណោះ ក្រោយបញ្ចុះតម្លៃ ៣០ លានផោន។ កាលពីរដូវកាលមុន Real Madrid និង Juventus បង្ហាញការចាប់អារម្មណ៍លើ Pogba ប៉ុន្តែ ManUtd ដាក់លក់ក្នុងតម្លៃខ្លួន ១៨០ លានផោន ហើយសម្រាប់ពេលនេះកីឡាករវ័យ ២៦...
អង់គ្លេស៖ Raheem Sterling ប្រាកដជាខកខានការប្រកួត Manchester City ជាមួយ West Ham នៅចុងសប្តាហ៍នេះ ហើយក្លិបកំពុងមានការព្រួយបារម្មណ៍ពីស្ថានភាពរបួសខ្សែប្រយុទ្ធថាត្រូវសម្រាកព្យាបាលដល់ពេលណា។ កីឡាករវ័យ ២៥ឆ្នាំដែលរកបាន ១១ គ្រាប់ក្នុង ២៣ប្រកួតនៅ Premier League សម្រាប់ក្រុមរបស់លោក Pep នៅរដូវកាលនេះ បានរងរបួសអំឡុងពេលក្រុមមេឃខៀវចាញ់ Spurs ២-០ កាលពីថ្ងៃអាទិត្យ។ គេហទំព័រក្លិបផ្លូវការរបស់...