ថ្មីៗនេះលោកសាន្ត ប៊ុនធឿនដែលមហាជនស្គាល់ថាជាអ្នកសារព័ត៌មានដែលចូលចិត្ត Live Video នោះ បានទម្លាយរឿងរ៉ាវ ប្រវត្តិពិតរបស់ពូឃ្លាំងដែលត្រូវជាមិត្តភក្តិរបស់ខ្លួនកាលពី១១ឆ្នាំមុន។ ហើយលោកបានបញ្ចេញមតិបន្ទាប់ពីទទួលស្គាល់ថាខ្លួនគាត់ពេលខ្លះប្រើប្រាស់គ្រឿងស្រវឹងនៅពេល Live វីដេអូ។ លោកទទួលស្គាល់ថាតារារ៉េបនៅប្រទេសកម្ពុជាសុទ្ធតែមានសមត្ថភាព រួមទាំង G-Davith អាចារ្យធំ និងតារារ៉េបដ៏ទៃទៀត តែបែរជាប្រើប្រាស់ភាសា ឬចម្រៀងសម្រាប់ជេរ គ្នាទៅវិញ។ លោកបានទាញយកចំនុចល្អរបស់ពួកគាត់ដែលសុទ្ធតែទាក់ទងនឹងការធ្វើសប្បុរសធម៌តាមរយៈការចែកកង់ដល់សិស្សក្រីក្រ និង បើកកាហ្វេវប្បធម៌ជាដើម។ លោកបានស្នើសុំឱ្យលោក G-Davith ឆ្លៀតអភិវឌ្ឍ និង...
ពូឃ្លាំងដែលត្រូវគេចាត់ទុកថាជារៀមច្បងក្នុងចម្រៀង រ៉េបដ៏ល្បីល្បាញកាលពីជាង១០ឆ្នាំមុនបានវិលត្រលប់មកវិស័យសិល្បៈវិញបន្ទាប់ពីផ្អាករយៈពេលដ៏យូរមកនៅពេលដែលលោករៀបអាពាហ៍ពិពាហ៍។ ពូឃ្លាំងបានរៀបមង្គលការជាមួយកូនស្រីអ្នកជំនួញម្នាក់នៅខេត្តព្រះសីហនុក្នុងឆ្នាំ២០១៧។ លោកបានព្យាយាមវិលត្រលប់មកវិស័យសិល្បៈចម្រៀងរ៉េបជាមួយតារាចម្រៀងជាច្រើនដូចជាលោក សាន ផានិត និង តារាជាច្រើនទៀតដូចជានេនទុំ។ កាលវិលត្រលប់មកម្តងនេះពូឃ្លាំងរ៉េបជាមួយបទចម្រៀងលោក G-Davith ដែលមានចំណងជើង “អត់ប្រយោជន៍” ។ កាលវិលមកម្តងនេះពូឃ្លាំងនៅតែរក្សាទម្រង់រ៉េបដែលគ្មានជំពាក់នរណាមួយរៀលតែមិនប្រើភាសាអសុរដូចអ្នកចម្រៀងរ៉េបបច្ចុប្បន្នឡើយ។ តោះស្តាប់បទថ្មីនេះទាំងអស់គ្នា៖
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងរ៉េបដ៏ល្បីក្នុងដួងចិត្តយុវវ័យ លោក G-Devith បានចេញនូវបទថ្មីរបស់ខ្លួនដែលមានចំណងជើងថា “បង្វិលភព” ។ បទថ្មីនេះទទួលបានការគាំទ្រច្រើន ដោយសារតែបទនេះមានលក្ខណ:ប្លែកជាងបទរាល់ដងដែលលោកធ្លាប់បានចេញ។ អ្វីដែលប្លែក និងពិសេសនៅក្នុងបទនេះគឺ ការតុបតែងខ្លួនរបស់លោក G-Devith ផ្ទាល់តែម្តង ដែលមើលទៅមានលក្ខណ:ប្លែកខ្លាំងមែនទែន។ តាមពិតអ្នកផាត់មុខ ធ្វើសក់ រៀបចំស្ទាយ ឱ្យលោក G-Devith ក្នុងបទចម្រៀងមួយបទនេះគឺជាកញ្ញា ទេព បូព្រឹក្ស ដែលជាគូស្នេហ៍ដ៏ផ្អែមល្ហែម។...
បន្ទាប់ពីផ្ទុះសង្រ្គាមរ៉េប រវាងលោកជី ដេវីដ នឹងអ្នកចម្រៀងរ៉េបផ្សេងទៀត តាមរយៈបទចម្រៀងជេរដៀលគ្នា ស្រាប់តែលោក ជី ដេវីដ បាននាំគូរស្នេហ៍ កញ្ញា ទេព បូព្រឹក្ស ទៅដើរកំសាន្តបន្ធូរអារម្មណ៍នៅភ្នំគូលែន ខេត្តសៀមរាបទៅវិញ។ ដើម្បីរំសាយពីកង្វល់នូវរឿងមួយចំនួនដែលកំពុងកើតឡើងនៅជុំវិញខ្លួន លោក ជី ដេវីដ បានបង្ហោះនៅរូបភាពគូរស្នេហ៍ ដ៏ផ្អែមល្ហែម ស្អិតរមួតប្រៀបដូចប្តីប្រពន្ធ គាត់បានសរសេរថាគាត់សប្បាយចិត្តចំពោះអ្វីដែលគាត់មាន ។ គ្រាន់តែគាត់បង្ហោះរូបគូរស្នេហ៍នេះភ្លាម យើងឃើញថាទស្សនិកបានជូនពរគាត់ទាំងពីរនាក់ស្រឡាញ់គ្នាដល់ចាស់ «ស្វីតណាស់អាយដល»៕...
ថ្មីៗនេះតារាចម្រៀងបែប ហ៊ីបហប និងរេបដ៏ល្បីលោក G-David បានរៀបចំពិធីខួបកំណើត ដ៏ភ្ញាក់ផ្អើលមួយដល់កញ្ញាទេព បូព្រឹក្ស មុនថ្ងៃកំណើតរបស់គាត់មកដល់។ គ្រប់គ្នាតែងតែចោទជាសំនួរថា «តើតារាចម្រៀងដែលស៊ិចស៊ីបញ្ចេញដើមទ្រូងកញ្ញា ទេព បូព្រឹក្ស មានទំនាក់ទំនងបែបណាខ្លះជាមួយម្ចាស់បទញីកែងជើងលោក G-David?» ។ កាលពីម្សិលមិញអ្នកគាំទ្រ និងតាមដានតារាទាំងពីរបានឃើញហើយថា កញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបម្ចាស់បេះដូងក៏ដូចជាដៃគូចម្រៀង និងសម្តែង លោកជី ដេវិដហើយក្នុងរូបទាំងនោះបង្ហាញពីភាពស្អិតរមួត ដូចជាការជ្រលថើបមាត់ទល់មាត់រវាងតារាទាំងពីររូប។ តាមពិតទស្សនិកជនសុទ្ធសឹងតែដឹងហើយថាលោក...