សង្គម២ ខែមុន
ថៃ ផ្ដល់ការអនុញ្ញាតស្នាក់នៅសម្រាប់ពលករកម្ពុជា បន្ថែមរយៈពេល២ឆ្នាំ
ថៃ៖ ពលករកម្ពុជា ក៏ដូចជា ពលករមីយ៉ាន់ម៉ា និងពលករឡាវ ដែលផុតសុពលភាពស្នាក់នៅនៅដំណាច់ឆ្នាំក្រោយ ត្រូវបានរដ្ឋាភិបាលថៃ ផ្ដល់ការអនុញ្ញាតឱ្យបន្តស្នាក់នៅនិងបំពេញការងារ នៅក្នុងប្រទេសថៃ រយៈពេល ២ឆ្នាំបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ លោកស្រី រ៉ាចាដា ឌីណាឌីរ៉េក (Rachada Dhnadirek) អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានឱ្យដឹងថា ការអនុញ្ញាតសម្រាប់ពលករបរទេសដែលបានចុះបញ្ជីស្របច្បាប់ដើម្បីស្នាក់នៅបន្តរយៈពេល២ឆ្នាំនេះ ត្រូវបានយល់ព្រមដោយគណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ទី១០...