បរទេស៖ តារាបាល់ទាត់ឆ្នើមរបស់ក្លិប PSG និងក្រុមជម្រើសជាតិប្រេស៊ីល Neymar កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ បានចេញមកបដិសេធ ករណីចាប់រំលោភផ្លូវភេទលើស្ត្រីជនជាតិប្រេស៊ីលម្នាក់ ដោយអះអាងថា គេគឺជាជនរងគ្រោះទៅវិញទេ ព្រោះស្ត្រីនោះ បានឃុបឃិតជាមួយបក្ខពួក ដើម្បីរៀបចំរឿងនេះឡើង។ និយាយក្នុងវីដេអូមួយ Neymar បានអះអាងថា៖ ”វាជាទំនាក់ទំនាក់ធម្មតារវាងប្រុស និងស្រី ក្នុងបន្ទប់... វាជាអន្ទាក់ ដែលខ្ញុំបានជ្រុលខ្លួន”។ ចំណែកអ្នកនាំពាក្យរបស់ Neymar បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា...
បារាំង៖ Neymar មិនចង់ចាកចេញពីក្លិប Paris Saint-Germain ទេ នេះបើយោងតាមការបញ្ជាក់អះអាងពីឪពុករបស់កីឡាកររូបនេះ។ ចាប់តាំងពីការផ្ទេរ ដែលមានតម្លៃខ្លួន ២២២ លានផោន ទៅកាន់ក្រុមអ្នកមានបារាំងរួចមក អនាគតរបស់កីឡាករអន្តរជាតិប្រេស៊ីលរូបនេះ ស្ថិតនៅក្នុងភាពស្រពិចស្រពិលជានិច្ច។ ការត្រលប់ទៅប្រទេសអេស្ប៉ាញ ពោលគឺអតីតក្រុមរបស់គេ Barcelona ឬ ក្រុមគូប្រជែងស្លាប់រស់ Real Madrid ត្រូវបានគេនាំគ្នានិយាយជាច្រើនលើកច្រើនសារ ។ យ៉ាងណាក៏ដោយ ឪពុករបស់កីឡាកររូបនេះ បានចេញមុខបញ្ជាក់សារជាថ្មីថា៖...