កីឡា២ ឆ្នាំមុន
កីឡដ្ឋានមួយនៅព័រទុយហ្គាល់ គ្រោងប្ដូរឈ្មោះតាម Ronaldo
បរទេស៖ សេចក្ដីរាយការណ៍បានឱ្យដឹងថា ក្លិបបាល់ទាត់ Sporting CP កំពុងពិភាក្សាជាមួយភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ឬរហស្សនាម CR7 ដើម្បីប្រើប្រាស់ឈ្មោះរបស់តារាបាល់ទាត់ឆ្នើមរូបនេះ សម្រាប់ដាក់ឱ្យកីឡដ្ឋានរបស់ខ្លួន។ ប្រភពបរទេសរាយការណ៍ថា កីឡដ្ឋាន Jose Alvalade របស់ Sporting CP អាចនឹងត្រូវប្ដូរឈ្មោះជា ”Alvalade CR7” វិញ។ ក្រុមប្រឹក្សាភិបាលក្លិបខាងលើ បានឯកភាពគ្នាលើការប្ដូរឈ្មោះនេះហើយ នៅឡើយតែការប្រកាសសម្រេចចុងក្រោយជាសាធារណៈប៉ុណ្ណោះ។...