កម្សាន្ត២ ខែមុន
ជួបជាមួយ រ៉ូហ្សា និង ខៃ ម្តងទៀតក្នុងស្នាដៃដ៏ថ្មីសន្លាងមួយ មានចំណងជើងថា “ស្នេហ៍ឆ្លងវេលា”
តើទស្សនិកជនទាំងអស់គ្នាមិនទាន់ភ្លេចតារាសម្តែងវ័យក្មេង ២រូប នោះគឺកញ្ញា រ៉ូហ្សា និងលោក ខៃ ដែលជាតួអង្គឯកក្នុងរឿងភាគបុរាណខ្មែរ “ទេពធីតាព្កុលមាស” មែន ឬទេ? ដោយសារតែទេពកោសល្យ សមត្ថភាពក្នុងការសម្តែង និងរូបសម្រស់ស្រស់សោភា អ្នកទាំងពីរពិតជាបានឆក់យកនូវបេះដូង ការគាំទ្រជាច្រើនពីទស្សនិកជន ថែមទាំងដល់ថ្នាក់មានអ្នកគាំទ្របានសំណូមពរចង់ឃើញអ្នកទាំងពីរចាប់ដៃគូជាមួយគ្នាម្តងទៀតជាច្រើនតាមរយៈបណ្តាញសង្គមថែមទៀតផង។ នៅពេលនេះ ពេលវេលាបានមកដល់ហើយ តួឯកប្រុសស្រីនៃរឿងភាគបុរាណខ្មែរ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅឆ្នាំ២០២០នេះ នឹងត្រលប់មកវិញជាមួយវណ្ណកម្មថ្មីមួយ ដែលផលិតឡើងក្រោមស្ថានីយទូរទស្សន៍ MyTV ដែលជាភាពយន្តខ្នាតខ្លីមានចំណងជើងថា “ស្នេហ៍ឆ្លងវេលា” ដែលភាពយន្តមួយនេះ...