កម្សាន្ត២ ឆ្នាំមុន
ស្ងាត់ៗមេក្រុម Girls’ Generation កញ្ញា Taeyeon ទម្លាយថា ខ្លួនកំពុងមានជម្ងឺបាក់ទឹកចិត្ត
កូរ៉េខាងត្បូង៖ កញ្ញា Taeyeon គឺជាមេក្រុមរបស់ក្រុមចម្រៀងនារីដ៏ល្បីប្រចាំកូរ៉េខាងត្បូង គឺក្រុម Girls’ Generation។ កញ្ញា Taeyeon តែងតែត្រូវបានគេស្គាល់ថា ជាតារាដែលមានភាពរួសរាយ និងតែងតែបង្ហាញស្នាមញញឹមរបស់ខ្លួនទៅកាន់ក្រុមអ្នកគាំទ្រជានិច្ច។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ កញ្ញា Taeyeon បានឆ្លើយតបទៅនឹងសំណួររបស់អ្នកគាំទ្ររបស់ខ្លួន ដែលបានសួរគាត់នៅក្នុងបណ្តាញសង្គម Instagram អំពីការផ្លាស់ប្តូរអត្តចរិតរបស់គាត់ ដែលបានធ្វើឱ្យក្រុមអ្នកគាំទ្រភ្ញាក់ផ្អើលចំពោះសភាពរបស់គាត់។ គាត់បានប្រាប់ទៅកាន់ប្រិយមិត្តរបស់គាត់ថា សព្វថ្ងៃ គាត់កំពុងតែមានជំងឺបាក់ទឹកចិត្តខ្លាំង ហើយគាត់...