ប្រទេសចិន៖ យោងទៅតាមការរាយការណ៍ពីប្រទេសចិន ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ត្រូវបានម្តាយអាយុ៣២ឆ្នាំប្រើហិង្សាដាក់ខណៈពេលដែលនាងមានការហត់នឿយនឹងការថតបង្ហាញម៉ូតសម្លៀកបំពាក់។ នៅក្នុងវីដេអូដែលមានរយៈពេល៣៤វិនាទីបានបង្ហាញពីក្មេងស្រីអាយុ៣ឆ្នាំម្នាក់ ឈ្មោះNiu Niu ដែលជាម៉ូឌែលថតម៉ូតឱ្យក្រុមហ៊ុនសម្លៀកបំពាក់មួយ។ វីដេអូ និង រូបភាពហិង្សាលើកុមារីម្នាក់នោះត្រូវបានចែកចាយនៅប្រព័ន្ធ Weibo-China ដែលជាបណ្តាញសង្គមដ៏ធំមួយរបស់ចិន។ ហើយវីដេអូនោះមានអ្នកមើលរហូតដល់ទៅ៣៧លានដង និង មានការបង្ខំឱ្យម្តាយក្មេងស្រីនោះចេញមុខសុំទោស។ ក្រោយពីរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម Weibo-China ម្តាយរបស់ក្មេងស្រីបានបង្ហោះសារសុំទោសនៅលើគណនេយ្យដែលមានឈ្មោះNiu Niu’s Mumដែលបានរៀបរាប់ថា ”ខ្ញុំគ្មានចេតនាធ្វើបាបនាងទេ ហើយខ្ញុំសុំទោសចំពោះការយល់ច្រឡំដែលបណ្តាលមកពីសកម្មភាពមិនសមរម្យ ហើយខ្ញុំសុំបញ្ជាក់ម្តងទៀត កូនស្រីរបស់ខ្ញុំទទួលបានការយកចិត្តទុកដាក់ និង...
ម្ចាស់បទ «មិនស្រឡាញ់អូនមិនបាន» លោក ចាន់ សម័យ ដែលល្បីខ្លាំងជំនាន់ F4 បានចេញមុខស្បថឲ្យស្លាប់នៅចំពោះមុខសិល្បករជាច្រើនរូប ដោយលោកបានបញ្ជាក់ថា
កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន ដែលពាក់ឯកសណ្ឋានយោធា និងជិះឡានពាក់ស្លាកលេខ ខ.ម យកទៅសួរនាំ ដើម្បីចាត់ការតាមនិតីវិធីច្បាប់៕