Connect with us

Harry Kane ត្រូវសម្រាកព្យាបាលរបួសរយ:ពេល២ខែ ក្រោយពិនិត្យរបួសរួច

អង់គ្លេស៖ ខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham រំពឹងថា នឹងមិនអាចបង្ហាញខ្លួននៅលើទីលានម្តងទៀតបានទេក្នុងរដូវកាលនេះ ក្រោយការប្រកួតឈ្នះ Manchester City នៅ Champions League។

ក្លិប បានបញ្ជាក់ថា ខ្សែប្រយុទ្ធរូបនេះ បានរងរបួសកជើងខាងឆ្វេង អំឡុងពេលជ័យជំនះ ១-០ ជាមួយ Manchester City កាលពីថ្ងៃអង្គារ ។ យោងតាមរបាយការណ៍ បានឲ្យដឹងថា Kane នឹងមិនអាចលេងក្នុងការប្រកួតនៅសេសសល់របស់ Tottenham ហើយប្រហែលជាអាចវិលត្រឡប់មកលេងនៅ Nations League ឱ្យក្រុមជម្រើសប្រទេសអង់គ្លេសនាខែមិថុនា ។

បើតាមកាសែត Daily Mail បានឲ្យដឹងថា ការរងរបួសនេះគឺស្រដៀងនឹងខ្សែប្រយុទ្ធម្នាក់ទៀត ដែលបានរងរបួសកាលពីខែមករាដែរ តែ Kane មិនសម្រាកយូរខ្លាំងនោះទេ ។ ការសន្និដ្ឋានជាដំបូង គាត់ត្រូវសម្រាករយៈពេលពីរខែ ប៉ុន្តែអាចត្រឡប់មកហ្វឹកហាត់វិញក្នុងរយៈពេលប្រាំសប្តាហ៍ ។

ប្រសិនបើខ្សែប្រយុទ្ធឆ្នើមរូបនេះ អាចវិលត្រឡប់មកវិញតាមការរំពឹងទុកមែន នោះរូបគេ នឹងអាចចូលរួមប្រកួតសម្រាប់ក្រុមជម្រើសសជាតិអង់គ្លេស។

Tottenham ក៏បានបញ្ជាក់ផងដែរថា កីឡាករ Dele Alli បានរងរបួសដៃ ពេលលេងទល់នឹងក្រុម Manchester City តែទោះជាយ៉ាងណាក៏ដោយ រូបគេអាចចូលលេងបានពេលជួបនឹងក្រុម Brighton នៅចុងសប្តាហ៍នេះ ៕

ប្រភព៖ TrollKhmer

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.