Connect with us

Joao Felix ជាកីឡាករ ក្មេង ជាង គេ ដែលរកបាន Hat-Trick ក្នុងក្របខ័ណ្ឌ Europa League

បរទេស៖ វាជារាត្រីដ៏អស្ចារ្យមួយសម្រាប់ខ្សែប្រយុទ្ធវ័យជំទង់ Joao Felix និងអាជ្ញាកណ្តាលអង់គ្លេស Anthony Taylor ខណៈ Benfica បានឈ្នះការប្រកួតជើងទីមួយ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ Eintracht Frankfurt ។

ស្ថិតក្នុងគោលដៅរបស់ Manchester United និង Real Madrid ខ្សែប្រយុទ្ធ Joao Felix បានក្លាយជាកីឡាករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលស៊ុតបាល់បញ្ចូលទី ៣គ្រាប់ ក្នុង១ប្រកួត ក្នុងក្របខ័ណ្ឌ Europa League នៅវគ្គ ៨ក្រុមចុងក្រោយ។

Felix គឺជាកីឡាករវ័យក្មេង ដែលស៊ុតបញ្ចូលទីបាន ៣គ្រាប់ក្នុង១ប្រកួតនៅក្នុងក្របខ័ណ្ឌ Europa League ត្រឹមអាយុ ១៩ ឆ្នាំ និង ១៥២ថ្ងៃ ខណៈកីឡាករ Marko Pjaca របស់ក្លិប Dinamo Zagreb ដែលជាអ្នកកាន់កំណត់ត្រាចាស់ក្នុងវ័យ ១៩ឆ្នាំ និង២១៩ថ្ងៃ កាលពី ២០១៤ ៕

ប្រភព៖ TrollKhmer

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.