Connect with us

Lewandowski​ ​និង​ ​Coman​ ​មានការ​ឈ្លោះប្រកែក​ ​ដល់​ថ្នាក់​ដាល់​គ្នា​ ​អំឡុង​ពេល​ហ្វឹកហាត់​ ​

អាល្លឺម៉ង់​៖​ ​កីឡាករ​ ​Robert​ ​Lewandowski​ ​និង​ ​Kingsley​ ​Coman​ ​របស់​ ​Bayern​ ​Munich​ ​មានការ​ឈ្លោះប្រកែក​ដល់​ថ្នាក់​ដាល់​គ្នា​អំឡុង​ពេល​ហ្វឹកហាត់​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។​

​ព័ត៌មាន​បាន​ឲ្យដឹង​ថា​ ​ការ​ឈ្លោះប្រកែក​គ្នា​រវាង​អ្នក​ទាំងពីរ​បាន​កើតឡើង​យ៉ាង​ឆាប់រហ័ស​ ​ហើយ​ត្រូវ​បាន​ ​Süle​,​ ​Boateng​ ​និង​ ​កីឡា​ករ​ផ្សេង​ៗ​ទៀត​ ​ចូល​មក​បំបែក​ ​បន្ទាប់ពី​បានឃើញ​ជម្លោះ​នេះ​ ​។​ ​

​ចំណែក​ឯ​គ្រូបង្វឹក​ ​Kovač​ ​មិនបាន​បញ្ជូន​ពួកគេ​ឱ្យទៅ​បន្ទប់​វិញ​ទេ​ ​ដោយ​បានឱ្យ​ពួកគេ​ហ្វឹកហាត់​បន្ត​ទៀត​ ​ដែល​នេះ​ ​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​កីឡាករ​ឯទៀត​ ​នេះ​បើ​យោង​តាម​កាសែត​ ​Bild​៕​

​ប្រភព​៖​ ​TrollKhmer​

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.