Connect with us

LOLC​ ​ដាក់​ជួញដូរ​មូលបត្រ​បំណុល​នៅក្នុង​ផ្សារហ៊ុន​

​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​LOLCបោះផ្សាយ​មូលបត្រ​បំណុល​សាជីវកម្ម​ ​ដាក់​ជួញដូរ​ជា​សាធារណៈ​ ​នៅ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​នៅ​ថ្ងៃម្សិលមិញ​នេះ​នៅ​ ​ថ្ងៃទី​ ​១០​ ​ឧសភា​ ​២០១៩​។​

​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​LOLC​ ​បាន​ប្រមូល​ទុន​ ​២០​ ​លាន​ដុល្លារ​ ​បាន​ដោយ​ជោគជ័យ​សម្រាប់​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ​ដោយ​ការបោះផ្សាយ​មូលបត្រ​បំណុល​ ​២​ ​ប្រភេទ​ ​រួមមាន​មូលបត្រ​បំណុល​ ​ដែល​មានការ​ធានា​លើ​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់​ ​និង​មូលបត្រ​បំណុល​មិន​មាន​ធានា​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់​។​ ​

​ក្រុមហ៊ុន​ ​Yuanta​ ​Securities​ ​ធានា​ទិញ​មូលបត្រ​បំណុល​នេះ​ ​ហើយ​ត្រូវ​បាន​ទិញ​បន្ត​ដោយ​វិនិយោគិន​ស្ថាប័ន​ក្នុង​អត្រា​ការប្រាក់​ ​៨​ ​ភាគរយ​សម្រាប់​មូលបត្រ​បំណុល​ ​ដែល​មានការ​ធានា​លើ​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់​ ​និង​អត្រា​ការប្រាក់​ ​៩​ ​ភាគរយ​សម្រាប់​មូលបត្រ​បំណុល​មិន​មាន​ធានា​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់​។​ ​មូលបត្រ​បំណុល​សរុប​ ​៨០​ ​ម៉ឺន​ប័ណ្ណ​ត្រូវ​បាន​បោះផ្សាយ​ ​និង​លក់​ចេញ​ក្នុង​តម្លៃ​ ​១០​ ​ម៉ឺន​រៀល​ក្នុង​ ​១​ ​ប័ណ្ណ​៕​

  • អត្ថបទទាក់ទង :
  • Featured

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.