Connect with us

Man​ ​Utd​ ​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នកគាំទ្រ​ ​PSG​ ​ស្លុត​អារម្មណ៍​ ​ក្រោយ​ឈ្នះ​ ​៣​-​១​ ​ដើម្បី​ឡើង​ទៅកាន់​វគ្គ​ ​៨ក្រុម​នៃ​ ​Champions​ ​League​

​បារាំង​ ​៖​ ​ពិតជា​មិន​គួរ​ឱ្យ​ជឿ​ ​ក្រុមបាល់ទាត់​បិសាច​ក្រហម​ ​Manchester​ ​United​ ​អាច​ធ្វើការ​វាយបក​ ​យកឈ្នះ​ក្រុម​កំពូល​តារាង​បារាំង​ ​Paris​ ​Saint​-​Germain​ ​៣​-​១​ ​ក្នុង​ជើង​ទី២​ ​ដើម្បី​ឡើង​ទៅ​វគ្គ​ ​៨ក្រុម​ចុងក្រោយ​ ​នៃ​ពានរង្វាន់​អឺរ៉ុប​ ​UEFA​ ​Champions​ ​League​ ​រដូវ​កាល​ឆ្នាំ២០១៨​-​២០១៩​ ​។​



​ក្រុម​ ​Man​ ​Utd​ ​ដែល​ស្ទើ​តែ​អស់សង្ឃឹម​ទៅ​ហើយ​ ​បាន​ឡើង​ទៅ​វគ្គ​ ​៨ក្រុម​ចុងក្រោយ​ជាមួយ​ក្រុម​ ​Tottenham​ ​Hotspur​,​ ​Ajax​ ​និង​ ​FC​ ​Porto​ ​ដោយសារ​គ្រាប់​ចំណេញ​ក្រៅ​ដី​ ​។​ ​ពួកគេ​ ​បាន​ចាញ់​ ​PSG​ ​២គ្រាប់​ ​ក្នុង​ផ្ទះ​ខ្លួនឯង​ ​គឺ​ ​កីឡដ្ឋាន​ ​Old​ ​Trafford​ ​កាលពី​ជើង​ទី១​ ​ប៉ុន្តែ​បាន​ធ្វើការ​វាយបក​បាន​ ​៣ក្រៅ​ដី​វិញ​ ​ក្នុង​ផ្ទះ​របស់​ ​PSG​ ​ក្នុង​កីឡដ្ឋាន​ ​Parc​ ​des​ ​Princes​ ​ដែល​ស្ថិត​ ​ក្នុង​ទីក្រុង​ប៉ារីស​ ​ប្រទេស​បារាំង​។​



​​អ្នក​ដែល​ធ្វើ​ឱ្យ​ ​ក្រុម​បិសាច​ក្រហម​ ​បាន​ឡើង​ទៅកាន់​វគ្គ​ ​៨ក្រុម​ចុងក្រោយ​នេះ​ ​គឺ​ ​កីឡាករ​ស្បែក​ខ្មៅ​ ​Romelu​ ​Lukaku​ ​ដែល​រកបាន​ចំនួន២គ្រាប់​ ​នៅ​នាទី​ទី២​ ​និង​នាទី៣០​ ​មុន​ពេល​មិត្ត​រួម​ក្រុម​ ​គឺ​ ​Marcos​ ​Rashford​ ​ធ្វើ​បានសម្រេច​គ្រាប់​ទី៣​ ​នៅ​នាទី​ទី៩០​+​៤​ ​ដោយ​បាល់​ប៉េ​ណា​ល់​ទី​ ​ខណៈ​កីឡាករ​ខ្សែបម្រើ​ការពារ​ ​Bernat​ ​ធ្វើ​បានសម្រេច​តែ១គ្រាប់​ ​ឱ្យ​ម្ចាស់ផ្ទះ​នៅ​នាទី​ទី១២​ ​តែប៉ុណ្ណោះ​។​



​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ ​គ្រូបង្វឹក​បណ្តោះអាសន្ន​ ​លោក​ ​Ole​ ​Gunnar​ ​Solskjaer​ ​បាន​អះអាង​ថា​ ​ក្លិប​បិសាច​ក្រហម​ ​Manchester​ ​United​ ​អាច​នឹង​ធ្វើ​បាន​យ៉ាង​ល្អ​ ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ពានរង្វាន់​ ​Champions​ ​League​ ​បន្ទាប់ពី​ក្រុម​របស់​គាត់​ ​បាន​ទទួល​ជ័យជម្នះជាប្រវត្តិ​សាស្រ្ត​ ​៣​ ​ទល់នឹង១​ ​លើ​ក្រុម​ ​Paris​ ​Saint​-​Germain​ ​។​



​អាច​និយាយ​បាន​ថា​ ​ក្រុម​បិសាច​ក្រហម​ ​ManUtd​ ​គឺជា​ក្រុម​លើកដំបូង​ ​ក្នុង​ព្រឹត្តិ​ការណ៍​ ​ពានរង្វាន់​ ​Champions​ ​League​ ​ដែល​អាច​ឈាន​ទៅ​វគ្គ​បន្ទាប់​ ​បើ​ទោះបីជា​បាន​ចាញ់​ ​ជើង​ទី១​ ​ក្នុងទឹក​ដី​ខ្លួនឯង​ក៏ដោយ​ ​។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ ​នៅពេល​នេះ​ ​បាន​រក​ឃើញ​ ​៤ក្រុម​ហើយដែល​ឡើង​ទៅ​វគ្គ​ ​៨ក្រុម​ចុងក្រោយ​នៃ​ពាន​អឺរ៉ុប​ ​UEFA​ ​Champions​ ​League​ ​នារ​ដូវ​កាល​នេះ​ ​រួមមាន​ ​Tottenham​ ​Hotspur​ ​និង​ ​Manchester​ ​United​ ​របស់​អង់គ្លេស​,​ ​Ajax​ ​របស់​ហូ​ឡង់​ ​និង​ ​FC​ ​Porto​ ​របស់​ព័រទុយហ្គាល់​ ​ដែល​បាន​យកឈ្នះ​ ​Roma​ ​៣​-​១​ ​ក្នុង​នាទី​បន្ថែម​យប់មិញ​នេះ​ដែរ​ ​៕​

  • អត្ថបទទាក់ទង :
  • Featured

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.