Connect with us

Park​ ​Bom​ ​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​រួបរួម​គ្នា​ម្តង​ទៀត​របស់​ក្រុម​ ​2NE1​

ប្រទេស​កូរ៉េ​ខាងត្បូង​៖​ ​បន្ទាប់ពី​បាន​ចេញ​បទចម្រៀង​ថ្មី​ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​មក​ ​Park​ ​Bom​ ​បាន​ប្រារព្ធ​កម្មវិធី​សម្ពោធ​អាល់ប៊ុម​ទោល​ថ្មី​របស់​នាង​ដែល​មានឈ្មោះ​ថា​ ​«​Spring​»​ ​។​ ​ខណៈ​ពេល​ដែល​អ្នកសារព័ត៌មាន​អាច​សួរ​សំណួរ​ទៅកាន់​ ​Park​ ​Bom​ ​បាន​ ​អ្នកសារព័ត៌មាន​ម្នាក់​បាន​សួរ​អំពី​លទ្ធភាព​នៃ​ការ​រួបរួម​គ្នា​ម្តង​ទៀត​របស់​ក្រុម​ចម្រៀង​នារី​ ​2NE1​ ​សម្រាប់​អាល់ប៊ុម​ថ្មី​។​ ​

Park​ ​Bom​ ​បាន​ឆ្លើយតប​ទៅវិញ​ថា​ ​សមាជិក​ម្នា​ក់ៗ​បច្ចុប្បន្ន​កំពុងរវល់​ជាមួយ​ការងារ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ ​ដូច្នេះ​ការ​រួបរួម​គ្នា​ម្តង​ទៀត​ប្រហែលជា​មិនទំនង​​កើតឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ​។​ ​ប៉ុន្តែ​នាង​បាន​បោះសម្តី​ចុងក្រោយ​មួយម៉ាត់​ទៀត​ថា​៖​ ​«​ប៉ុន្តែ​ប្រសិនបើ​មានឱកាស​ ​ខ្ញុំ​ចង់ឱ្យ​យើង​រួបរួម​គ្នា​ឡើងវិញ​»​ ​៕

 

​ ​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.