Connect with us

Pep​ ​សង្ឃឹមថា​ ​ក្លិប​ ​Bayern​ ​Munich​ ​អាច​ឡើង​ទៅ​វគ្គ​បន្ត​នៅ​ ​Champions​ ​League​

បរទេស​៖​ ​លោក​ ​Pep​ ​Guardiola​ ​សង្ឃឹមថា​ ​ក្លិប​ដែល​លោក​ធ្លាប់​ដឹកនាំ​ ​Bayern​ ​Munich​ ​និង​ ​Barcelona​ ​អាច​ឡើង​ទៅ​វគ្គ​បន្ត​ទៀត​ក្នុង​ក្របខណ្ឌ​ ​Champions​ ​League​ ​នា​រាត្រី​នេះ​។​ ​


​ក្រុម​ម្ចាស់​ជើងឯក​ ​Premier​ ​League​ ​បាន​កក់​កៅអី​ទៅ​វគ្គ​បន្ទាប់​ជាមួយ​ ​Tottenham​ ​និង​ ​Manchester​ ​United​ ​។​ ​គេ​ ​កំពុង​រង់ចាំ​មើល​ការប្រកួត​រវាង​ ​ក្រុម​ហង្ស​ក្រហម​ ​Liverpool​ ​និង​ ​Bayern​ ​នៅ​កីឡដ្ឋាន​ ​Allianz​ ​Arena​ ​ហើយ១គូ​ទៀត​ ​គឺ​ ​Barcelona​ ​ប៉ះ​ ​Lyon​ ​ដើម្បី​ចាប់ឆ្នោត​រក​ក្រុម​ប៉ះ​គ្នា​នៅ​វគ្គ​ ​8ក្រុម​ចុងក្រោយ​ ​។​
​អ្នកចាត់ការ​ក្រុម​ ​ManCity​ ​ប្រហែលជា​មិន​ចង់​ឃើញ​គូប្រជែង​ពាន​លី​ហ្គ​កំ​ពូង​អង់គ្លេស​ ​Liverpool​ ​ឡើង​ទៅ​វគ្គ​ ​១​/​៤​ ​ផ្តាច់ព្រ័ត្រ​ ​Champions​ ​League​ ​នោះ​ឡើយ​ ​ព្រោះ​លោក​ធ្លាប់​ដឹកនាំ​ ​Bayern​ ​។​ ​ម៉្យាងវិញទៀត​ក្រុម​របស់​លោក​ ​ធ្លាប់​ធ្លាក់​ពី​ ​UCL​ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ហង្ស​ក្រហម​កាលពី​រដូវ​កាលមុន​ផង​ដែរ​ ​។​


​លោក​ ​Guardiola​ ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការប្រកួត​ថា​៖​ ​«​ ​ខ្ញុំ​សោក​ស្តាយ​ចំពោះ​អ្នកគាំទ្រ​ក្លិប​អង់គ្លេស​ ​ខ្ញុំ​ចង់​ឲ្យ​ ​Bayern​ ​និង​ ​Barcelona​ ​ឡើង​ទៅ​វគ្គ​បន្ត​។​ ​ខ្ញុំ​ជាផ្នែក​មួយ​នៃ​ក្លិប​ទាំងនេះ​ ​ខ្ញុំ​បាន​ដឹកនាំ​ ​Bayern​ ​៣ឆ្នាំ​ ​ខ្ញុំ​ពិតជា​ស្រឡាញ់​ក្រុម​ម្ចាស់​ជើងឯក​អាល្លឺម៉ង់​ ​ហើយ​មាន​មិត្ត​ជាច្រើន​នៅ​ទីនោះ​។​ ​ខ្ញុំ​សង្ឃឹមថា​ ​ថ្ងៃស្អែក​ ​Bayern​ ​និង​ ​Barcelona​ ​នឹងអាច​ឈាន​ដល់​វគ្គ​ ​១​/​៤​ ​ផ្តាច់ព្រ័ត្រ​ ​»​៕​

ប្រភព៖ TrollKhmer

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.