Connect with us

Pep Guardiola គ្រូបង្វឹកដែលទៅដល់ទីណា លើកពាននៅទីនោះ

បើនិយាយពីឈ្មោះ Pep Guardiola គឺគ្មានអ្នកចូលចិត្តបាល់ទាត់នៅលើសកលលោកនេះមិនស្គាល់នោះទេ ក៏ព្រោះតែដោយសារអត្តចរិតល្អ មិនដែលមើលងាយលើគូប្រជែងរបស់លោក បច្ចេកទេសក្នុងការដឹកនាំកូនក្រុមដ៏អស្ចារ្យ និងការឈ្នះពានរង្វាន់ជាច្រើនសម្រាប់ក្លិបដែលលោកដឹកនាំ។

បើសរុបតាំងពីការចូលកាន់តំណែងជាគ្រូធំ ចាប់តាំងពីឆ្នាំ ២០០៨ មក លោកបានជួយឱ្យក្លិបឈ្នះពានរង្វាន់ចំនួន ២៦ដង មានដូចជា៖

ក្លិប Barcelona ឈ្នះពាន៖
– La Liga – ៣ដង (២០០៩, ២០១០, ២០១១)
– Copa del Rey – ២ដង (២០០៩, ២០១២)
– Supercopa de Espana – ៣ដង (២០០៩, ២០១០, ២០១១)
– UEFA Champions League – ២ដង (២០០៩, ២០១១)
– UEFA Super Cup – ២ដង (២០០៩, ២០១១)
– FIFA Club World Cup – ២ដង (២០០៩, ២០១១)

ក្លិប Bayern Munich ឈ្នះពាន៖
– Bundesliga – ៣ដង (២០១៤, ២០១៥, ២០១៦)
– DFB-Pokal – ២ដង (២០១៤, ២០១៦)
– UEFA Super Cup – ១ដង (២០១៣)
– FIFA Club World Cup – ១ដង (២០១៣)

ក្លិប Manchester City ឈ្នះពាន៖
– Premier League – ២ដង (២០១៨, ២០១៩)
– League Cup – ២ដង (២០១៨, ២០១៩)
– Community Shield – ១ដង (២០១៨)

សូមបញ្ជាក់ផងដែរថា ស្ថិតិឈ្នះពានរបស់លោក Pep Guardiola អាចនឹងថែមមួយទៀតនៅចុងសប្តាហ៍នេះ បើសិនជាក្រុមរបស់លោកអាចយកឈ្នះលើក្រុម Watford ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ៕

អត្ថបទ៖ លីន រតនា

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.