Connect with us

Perez​ ​សង្ឃឹមថា​ ​Zidane​ ​នឹងអាច​បញ្ចុះបញ្ចូល​ ​Mbappe​ ​ឱ្យ​ចូលរួម​ជាមួយ​ ​Real​ ​Madrid​

អេ​ស៉្បាញ​ ​៖​ ​ប្រធាន​ក្លិប​ ​Real​ ​Madrid​ ​លោក​ ​Florentino​ ​Perez​ ​សង្ឃឹមថា​ ​Zidane​ ​នឹងអាច​បញ្ចុះបញ្ចូល​ ​Mbappe​ ​ឱ្យ​ចូលរួម​ជាមួយ​ក្រុម​ស្ដេច​ស​ ​។​ Real​ ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ខ្សែប្រយុទ្ធ​ ​Mbappe​ ​របស់​ ​PSG​ ​យូរ​មក​ហើយ​ ​ហើយ​ការ​រំពឹង​ទុក​ទៅលើ​ខ្សែប្រយុទ្ធ​វ័យក្មេង​រូប​នេះ​ ​បាន​កើនឡើង​ខ្ពស់​ ​បន្ទាប់ពី​ការ​វិលត្រឡប់​របស់​លោក​ ​Zidane​ ​ទៅកាន់​ទឹកដី​ ​Santiago​ ​Bernabeu​។​ ​

​ក្រុម​យក្ស​របស់​ ​La​ ​Liga​ ​អេស្ប៉ាញ​ ​បាន​ជួប​ការ​លំបាក​នៅ​រដូវ​កាល​នេះ​ ​ក្រោយពី​គ្រាប់ពេជ្រ​ ​CR7​ ​បាន​ចាកចេញ​ទៅ​ចូលរួម​ជាមួយ​ក្រុម​ជើងឯក​ ​Serie​ ​A​ ​Juventus​ ​។​
​ក្នុង​អំឡុង​សន្និសីទ​កាសែត​របស់​ ​Zidane​ ​លោក​ ​Perez​ ​បាន​និយាយ​កំប្លែង​ថា​ ​៖​ ​”​ ​អ្នកចាត់ការ​សញ្ជាតិ​បារាំង​ ​អាច​ដើរតួ​សំខាន់​ក្នុង​ការ​ទាក់ទាញ​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​ដូចគ្នា​ ​មកកាន់​រដ្ឋធានី​អេស្ប៉ាញ​ ​។​ ​Zidane​ ​ប្រហែលជា​ ​គាត់​អាច​ធ្វើអ្វី​មួយ​ជាមួយ​ ​Mbappe​”​ ​៕​

ប្រភព៖ TrollKhmer

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.