Connect with us

Ronaldo​៖​ ​Juventus​ ​នាំ​ខ្ញុំ​មក​ទីនេះ​ ​ដើម្បី​ជួយ​ធ្វើអ្វី​ដែល​ពួកគេ​មិនធ្លាប់​បាន​ធ្វើ​ពីមុន​

បរទេស​៖​ ​បន្ទាប់ពី​បាន​ជួយ​ឲ្យ​ ​Juventus​ ​ឆ្លងផុត​វគ្គ​ ​១៦ក្រុម​ចុងក្រោយ​ ​Cristiano​ ​Ronaldo​ ​និយាយ​ថា​ ​ក្លិប​នៅ​អ៊ីតាលី​មួយ​នេះ​ ​ទិញ​រូបលោក​មក​ ​ដើម្បី​ធ្វើ​រឿង​អស្ចារ្យ​បែបហ្នឹង​ ​។​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​
​Juventus​ ​បាន​ចំណាយ​ ​៩៩លាន​ផោន​ ​កាលពី​រដូវក្ដៅ​ឆ្នាំមុន​ ​ដើម្បី​នាំ​យក​កំពូល​អ្នកប្រយុទ្ធ​ ​CR7​ ​ពី​ក្រុម​អធិ​រា​ជស​ ​Real​ ​Madrid​ ​ដើម្បី​មក​ជួយ​ក្រុម​ ​ជាពិសេស​ចង់បាន​ពាន​ ​Champions​ ​League​ ​ដែល​ជាគោល​ដៅ​ធំ​បំផុត​។​ ​ហើយ​ពេលនេះ​ក្ដី​សង្ឃឹម​របស់​ក្រុម​សេះបង្កង់​ ​កំពុងតែ​មាន​ពន្លឺ​វិញ​ហើយ​ ​ក្រោយ​វាយបក​ជើង​ទី២​ ​ឈ្នះ​ ​Atletico​ ​Madrid​។​


​Ronaldo​ ​បាន​និយាយ​ថា​ ​៖​ ​”​នេះ​ជាហេតុ​ផល​ដែល​ ​Juventus​ ​បាន​នាំ​ខ្ញុំ​មក​ទីនេះ​ ​ដើម្បី​ជួយ​ធ្វើអ្វី​ដែល​ពួកគេ​មិនធ្លាប់​បាន​ធ្វើ​ពីមុន​។​ ​នេះ​នឹង​ក្លាយជា​ពេលវេលា​ដ៏​ពិសេស​មួយ​ ​ហើយ​មិនមែន​សម្រាប់​តែ​គ្រាប់​បាល់​របស់ខ្ញុំ​នោះ​ទេ​ ​ប៉ុន្តែ​សម្រាប់​ក្រុម​ទាំងមូល​។​ ​នេះ​ ​គឺជា​ឆន្ទៈ​ដែល​អ្នក​ត្រូវការ​ដើម្បី​ឈ្នះ​នៅក្នុង​ក្របខ័ណ្ឌ​ ​Champions​ ​League​។​ ​Atletico​ ​គឺជា​ក្រុម​ដ៏​លំបាក​មួយ​ ​ប៉ុន្តែ​ពួក​យើង​ខ្លាំង​ជាង​ពួកគេ​ ​ហើយ​អ្នក​នឹង​មើលឃើញ​នូវ​អ្វី​ដែល​នឹង​កើតឡើង​បន្ត​ទៀត​”​ ​៕​

ប្រភព៖ TrollKhmer

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.