Connect with us

Update​៖​ ​មនុស្ស​ ​៣ស្លាប់​ ​ដោយសារ​លោត​ពីលើ​សណ្ឋាគារ​ ​ដែល​ត្រូវ​ភ្លើង​ឆេះ​ ​នៅ​បាងកក​

បាងកក​៖​ ​មនុស្ស​ ​៣នាក់​ ​បាន​លោត​ពីលើ​សណ្ឋាគារ​ ​Centara​ ​Grand​ ​Hotel​ ​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​ ​នៅក្នុង​មជ្ឈមណ្ឌល​លក់ទំនិញ​ ​CentralWorld​ ​ប្រទេស​ថៃ​ ​បណ្ដាល​ឱ្យ​ស្លាប់​ទាំង៣​ ​ក្នុង​នោះ​ ​២នាក់​ ​ត្រូវ​បាន​ប្រកាស​ថា​ស្លាប់​ ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​ ​ចំណែក​ ​៧នាក់​ទៀត​ ​រង​របួស​។​

​តាម​សេចក្ដីរាយការណ៍​នៅ​យប់​ថ្ងៃទី១០​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ ​អគ្គិភ័យ​ ​បង្កឡើង​ពី​ជាន់ទី៨​ ​នៃ​សណ្ឋាគារ​ដែល​មាន​កម្ពស់​ ​៥៦ជាន់​ ​ដោយ​បង្ក​ចេញពី​បន្ទប់​ផ្ទុក​ឯកសារ​មួយ​។​ ​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ ​អះអាង​ថា​ ​គេ​បានឮ​សំឡេង​ផ្ទុះ​មួយ​ផង​ដែរ​។​ ​យ៉ាងណា​ ​មិនទាន់​មានការ​បញ្ជាក់​ច្បាស់លាស់​ពី​មូលហេតុ​បង្ក​ជា​អគ្គិភ័យ​ ​និង​ទំហំ​នៃ​ការខូចខាត​ ​នៅឡើយ​ទេ​។​ ​ដោយ​បច្ចុប្បន្ន​ ​ភ្លើង​ត្រូវ​បាន​រលត់​ជាស្ថាពរ​ហើយ​ ​ខណៈ​អគារ​ដែល​ត្រូវ​ភ្លើង​ឆេះ​ ​ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន​៕​


​ប្រភព​៖​ ​Bangkok​ ​Post​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.